Sunday, June 7, 2009

កម្ពុជា​នឹង​មាន​កំណើនសេដ្ឋកិច្ច​ពី១% ទៅ២% សម្រាប់​ឆ្នាំ២០០៩

លោក ​រដ្ឋ​មន្ត្រី​ក្រ​សួង​សេដ្ឋ​កិច្ច​និង​ហិរ​ញ្ញ​វត្ថុ​បាន​បញ្ជាក់​ថា​ ប្រ​ទេស​កម្ពុជា​នឹង​ទទួល​បាន​កំ​ណើន​សេដ្ឋ​កិច្ច​ក្នុង​រង្វង់​ពី​១​ទៅ​២%​ សម្រាប់​ឆ្នាំ​២០០៩។​​ ការ​ថម​ថយ​នេះ​គឺ​បណ្តាល​មក​ពី​វិ​បត្តិ​សេដ្ឋ​កិច្ច​ពិភព​លោក​។

ប្រ​ទេស​កម្ពុជា​អាច​នឹង​ទទួល​បាន​កំណើន​សេដ្ឋ​កិច្ឋ​ក្នុង​រង្វង់​ពី​១​ ទៅ​២%​ប៉ុណ្ណោះ​សម្រាប់​ឆ្នាំ​២០០៩​នេះ ​រីឯ​កាល​ពី​ឆ្នាំ​២០០៨​កន្លង​មក ​កំណើន​សេដ្ឋ​កិច្ច​សម្រេច​បាន​ក្នុង​អត្រា​ជិត​៧%។​​​ នេះ​គឺជា​គូស​បញ្ជាក់​របស់​លោក​គាត​ ឈន់​ រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋ​កិច្ច​និង​ហិរ​ញ្ញ​វត្ថុ​ នៅ​ក្នុង​ឯក​សារ​ជំនួយ​ស្មារ​តី​របស់​លោក​។​

ឯក​សារ​ជំនួយ​ស្មា​រតី​ របស់​លោក​គាត ​ឈន់ ​ដែល​អ្នក​កា​សែត​ទើប​ទទួល​បាន​​ បាន​បញ្ជាក់​ថា ​​វិបត្តិ​ហិ​​រញ្ញ​វត្ថុ​ពិភព​លោក​បាន​បង្ក​ហា​និ​ភ័យ​មួយ​ចំនួន​ដល់​ ប្រព័ន្ធ​សេដ្ឋ​កិច្ច​និង​ហិរញ្ញ​វត្ថុ​កម្ពុជា​ ជា​ពិ​សេស​ការ​ស្រុត​ចុះ​នៃ​ប្រភព​ហិរញ្ញ​វត្ថុ​ និង​លំ​ហូរ​ទុន​វិនិ​យោគ​ឯក​ជន។​

កាល​ពី​ពេល​កន្លង​មក ​ស្ថា​ប័ន​ហិរញ្ញ​វត្ថុ​អន្តរ​ជាតិ​មួយ​ចំនួន​ធ្លាប់​បាន​ទស្សន៍ទាយ​ថា​ ​​ដោយ​សារ​វិបត្តិ​សេដ្ឋ​កិច្ច​ពិភព​លោក ​​កម្ពុជា​នឹង​មិន​ទទួល​បាន​កំណើន​សេដ្ឋ​កិច្ច​នោះ​ទេ​សម្រាប់​ឆ្នាំ​២០០៩​ នេះ​។ អ្នក​សេដ្ឋ​កិច្ច​មួយ​ចំនួន​បាន​វាយ​តម្លៃ​ថា​ ​ឆ្នាំ​២០០៩​គឺ​ជា​ឆ្នាំ​ដែល​ប្រ​ទេស​កម្ពុជា​ប្រ​ឈម​ខ្លាំង​ជាង​គេ​។​​​​​

លោក ​គាត ​​ឈន់ ​បាន​បន្ត​ក្នុង​ឯក​សារ​ជំនួយ​ស្មារតី​របស់​លោក​ថា​ ​វិស័យ​ដែល​ទទូល​រង​ផល​ប៉ះ​ពាល់​ខ្លាំង​ជាង​គេ​ គឺ​វិ​ស័យ​កាត់​ដេរ ​​វិ​ស័យ​ទេស​ចរណ៍ ​វិស័យ​សំណង់​ និង​វិ​ស័យ​អច​លន​ទ្រព្យ។​ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​លម្អិត​ពី​ទម្ងន់​នៃ​ផល​ប៉ះ​ពាល់​នោះ​ទេ​។​

លោក ​ជា​ មុន្នី ​ប្រ​ធាន​សហ​ជីព​សេរី​កម្មករ ​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ​ធ្លាប់​បាន​ប្រាប់​អោយ​ដឹង​ថា​ៈ​ ចាប់​តាំង​ពី​មាន​វិ​បត្តិ​សេដ្ឋ​កិច្ច​មក​ កម្មករ​ប្រ​មាណ​ជា​៤​ម៉ឺន​នាក់​បាន​បាត់​បង់​ការ​ងារ​ ក្នុង​វិ​ស័យ​កាត់​ដេរ​។​​ កម្មករ​មួយ​ចំនួន​បាន​វិល​ត្រ​លប់​ទៅ​ស្រុក​កំ​ណើត​វិញ ​រីឯ​មួយ​ចំនួន​ទៀត​ បាន​ប្តូរ​មុខ​របរ​។​

ទាក់​ទង​នឹង​វិ​ស័យ​ទេស​ ចរណ៍ ​លោក​ហូ​ វ៉ាន់ឌី​ អតីត​ប្រ​ធាន​ស​មាគម​ទី​ភ្នាក់​ងារ​វិ​ស័យ​ទេស​ចរណណ៍កម្ពុជា​ បាន​អោយ​ដឹង​ថា​ ដោយ​សារ​វិបត្តិ​សេដ្ឋ​កិច្ច​ សណ្ឋា​គារ​ នៅ​ក្នុង​ខេត្ត​សៀម​រាប​​ប្រមាណ​ជា​១០​ត្រូវ​បាន​បិទ​ទ្វារ​ ឬ​ផ្អាក​សកម្ម​ភាព​មួយ​រយៈ​សិន​។​​ លោក​បាន​បន្ត​ទៀត​ថា​ ​​ភ្ញៀវ​ទេសចរ​មក​ទស្សនា​អង្គរ​វត្ត​មាន​ការ​ថយ​ចុះ​ច្រើន​ បើ​ទោះ​បី​តួ​លេខ​ថ្នាក់​ជាតិ​មាន​ការ​ថយ​ចុះ​តិច​តួច​ក៏​ដោយ​។​

​​ ចំពោះ​វិស័យ​សំ​ណង់ ​និង​វិស័យ​អច​លន​ទ្រព្យ​ អ្នក​ជំ​នាញ​មួយ​ចំ​នួន​បាន​និ​យាយ​ថា ​សកម្ម​ភាព​វិនិយោគ​ក្នុង​វិស័យ​នេះ​មួយ​ចំនួន​បាន​ផ្អាក​សកម្ម​ភាព​។​​​

​ បើ​ទោះ​បី​ជា​វិស័យ​មួយ​ចំនួន​កំពុង​រង​ផល​ប៉ះ​ពាល់​ពី​វិ​បត្តិ​សេដ្ឋ​ កិច្ច​ពិភព​លោក​ក៏​ដោយ​ ក៏​​វិស័យ​ទូរគមនា​គមន៍​ហាក់​បី​ដូច​ជា​កំពុង​រីក​លូត​លាស់​ទៅ​វិញ​​។ របាយ​ការណ៍​របស់​កម្ម​វិធី​អភិ​វឌ្ឍន៍​សហ​ប្រជា​ជាតិ ​ហៅ​កាត់​ថា​ UNDP ​បាន​បញ្ជាក់​ថា ​វិស័យ​ទូរ​គម​នា​គមន៍​បាន​កើន​ឡើង​៣០%​ជា​រៀង​រាល់​ឆ្នាំ​ក្នុង​រយៈ​ពេល​៥​ ឆ្នាំ​ចុង​ក្រោយ​នេះ​។​​

លោក​គាត ​ឈន់ ​បាន​បញ្ជាក់​ក្នុង​ឯក​សារ​ជំ​នួយ​ស្មា​រតី​របស់​លោក​ថា​ ​រាជ​រដ្ឋាភិ​បាល​បាន​នឹង​កំពុង​ចាត់​វិ​ធាន​ការណ៍​សម្រួល​ពន្ធ​អាករ​លើ​ទំ​ និញ​មួយ​ចំនួន​ និង​លើក​លែង​ពន្ធ​លើ​ប្រាក់​ចំ​ណេញ​សម្រាប់​ការ​វិ​និ​យោគ​ក្នុង​វិស័យ​មួយ​ ចំនួន​

By Ky Soklim (Radio France International-FRI)


​​​

No comments:

Post a Comment